Monday, November 20, 2017

សន្សំសំចៃដោយជិះឡានក្រុងពីអាកាសយាន្តដ្ធានកូឡាឡាំពួរទៅកាន់ទីក្រុងកូឡាឡាំពួរ


ពេលទៅដល់អាកាសយាន្តដ្ធាននៃទីក្រងកូឡាឡាំពួរ(KLIA2) ដើម្បីធ្វើដំនើរទៅកាន់ទីក្រងកូឡាឡាំពួរយើងអាចជ្រើសរើសមធ្យោបាយធ្វើដំណើរបានជាច្រើនជំរើសមានដូចជា :

- រថភ្លើងលឿន (KL Ekpress) ដែលមានតម្លៃ មួយ ជើង 55 MYR (រូបិយប័ណ្ឌ ម៉ាឡេសុី) រឺ ប្រមាណ 55.000 រៀល តែបើយើងជ្រើសរើសយកទាំងទៅទាំងមក តម្លៃនឹងចុះមកត្រឹម 100 MYR (ប្រហែល 100.000 រៀល)


- ឡានតាកាក់សុី ដែលតម្លៃអាចប្រែប្រួលទៅតាមការចរចារ (មធ្យោបាយនេះមានតម្លៃថ្លៃហើយមិនមានការទុកចិត្តឡើយ យើងអាចត្រូវបានគេកោរ)

- តាក់សុី Online (Grab Car) ដែលមានតម្លៃប្រហែល 75 MYR (ម៉ាឡេសុី រីងហ្គីត) រឺប្រហែល 75.000 រៀល (បញ្ជាក់តម្លៃនឹងប្រែប្រួល​ ដោយបូកបន្ថែមថ្លៃកុងត្រូលនិមួយៗដែលយើងឆ្លងកាត់)




-ឡានក្រុង KL Sentral : តម្លៃពី KLIA2 (អាកាសយាន្តដ្ធាន) ទៅទីក្រុង (KL Sentral) គឺ 12 MYR រឺប្រហែល 12.000 រៀល ប៉ុណ្នោះ បើជ្រើសរើសយកមធ្យោបាយនេះអ្នកនឹងឈប់នៅ NU Sentral ដែលជាកន្លែងដែលយើងអាចរកជិះរថភ្លើងលឿនក្នុងតម្លៃសមរម្យដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងនានានៃទីក្រងកូឡាឡាំពួរ។




No comments:

Post a Comment