របៀបធ្វើជ្រក់ឆៃថាវអោយស្រួយឆ្ញាញ់បែបកូរ៉េ
- ឆៃថាវ ១ គីឡូងក្រាម ហាន់ជារាងដែលលោកអ្នកពេញចិត្ត
- អំបិល ២ ស្លាបព្រាបាយ សំរាប់ប្រលាក់ឆៃថាវ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ កន្លះពែង (ប្រមាណ ២០០ មីលីលីត្រ)
- ស្ករស ៦០០ ក្រាម
- ទឹក ៨០០ មីលីលីត្រ
វិធីធ្វើ
- យកឆៃថាវដែលហាន់រួចមកប្រលាក់អំបិល ៣ស្លាបព្រាបាយ ហើយផ្អាប់ទុក ៩០នាទី
- បន្ទាប់មកស្រង់ឆៃថាវចេញដាក់ក្នុងចានធំមួយ
- ធ្វើទឹកជ្រក់ ដោយដាក់ទឺក ទឹកខ្មេះ ស្ករស នឹងអំបិល១ស្លាបព្រាកាហ្វេហើយដាំអោយពុះល្អ
- ចាក់ទឹកជ្រក់ដែលកំពុងពុះមកលើឆៃថាវដែលរៀបចំរួច ហើយទុកអោយត្រជាក់ក្នុងបរិយាកាសធម្មតា
- យកជ្រក់ដែលត្រជាក់មោកដាក់ក្នុងកែវ ហើយក្លាសេក្នុងទូរទឹកកក (យើងអាចរក្សាទុកបាន ២ខែ)
No comments:
Post a Comment