Thursday, August 2, 2018

តោះទៅលេងទីក្រុងហូជីមិញប្រទេសវៀតណាមដោយចំណាយតិច


ប្រទេសវៀតណាម ជាប្រទេសជិតខាងយើងផ្នែកខាងលិចនិងខាងត្បូងឈាងខាងលិច។​ ក្នុងចំណោមទីក្រុងទាំងអស់នៃប្រទេសវៀតណាមខ្ញុំចូលចិត្តទីក្រុងហូជីមិញជាងគេព្រោះវានៅជិតហើយក៏ចំណាយអស់តិចទៅលើការបរិភោគ ការស្នាក់នៅ នឹងមធ្យោបាយធ្វើដំណើរ។​ ខាងក្រោមនេះគឺជាតម្លៃត្រួសៗដែលយើងអាចចាត់ទុកថាវាគឺជាការសន្សំសំចៃ :
  • ឡានក្រុងពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ តម្លៃ ៣៦០០០​រៀល រឺ​ ៩ដុល្លារ (ឡានខៃណាម) ឡានត្រលប់មកវិញក៏មានតំលៃដូចគ្នាដែរ
រូបភាពចំណតឡាននិងអាហារដ្ថាន ខៃណាម
  • ផ្ទះសំណាក់បែបសន្សំសំចៃរឺហៅថាហសថល ដោយការគេងងមានគ្រែសម្រាប់មនុស្សម្នាក់ៗ ហើយមានច្រើនគ្រែក្នុងបន្ទប់តែមួយ ហើយចំពោះបន្ទប់ទឹកគឺប្រើរួមគ្នា តម្លៃ ៣២០០០រៀល រឺ៨ដុល្លារក្នុងមួយយប់ (Buiven Hostel នៅម្តុំតំបន់ Buiven ក្នុងស្រុកទី១នៃទីក្រុងហូជីមិញ)​ នៅក្នុងតម្លៃនេះគឺបូកបញ្ចូលទាំងអាហារពេលព្រឹកផងដែរ ជាទូទៅអាហារពេលព្រឹកមាននំបញ្ចុកទឹកត្រីសាច់គោ១ចាន កាហ្វេ១កែវ​ នឹងចេកអំបូង១ ផងដែរ។
រូបភាពផ្លូវ បុយ វេន Bui Vien Street

រូបភាព ផ្ទះសំណាក់បែបសន្សំសំចៃ Bui Vien Hostel

រូបភាពកន្លែងគេង
  • ចំពោះការធ្វើដំណើរដោយម៉ូតូឌុបអនឡាញ គឺមានតម្លៃទាបមែនទែន ចាប់ផ្តើមពី ២០០០រៀលឡើងទៅ (កុំភ្លេចប្រើ Google Map​ ដើម្បីជាជំនួយក្នុងការរកទីតាំងនឹងប៉ាន់ប្រម៉ាណចំងាយផ្លូវ)
  • ចំពោះអាហារមួយពេលគឺចាប់ផ្តើមពី៤០០០រៀលប៉ុណ្ណោះ (យើងអាចរកអាហារដែលមានតំលៃសមរម្យបែបនេះបាននៅផ្សារទំនើបសេន រឺ Sense Market ​ ជាភាសាអង់គ្លេស​)​
រូបភាពផ្សារសេន មើលពីក្រៅ

តាមការប៉ាន់ប្រមាណចំណាយទាំងនេះយើងអាចប្រើប្រាស់ថវិការត្រឹម ៨២ដុល្លារប៉ុណ្ណេះសម្រាប់ការចំណាយពេល៤ថ្ងៃ៤យប់ក្នុងទីក្រុងហូជីមិញ។